នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៥ កក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងចំពោះសកម្មភាពផ្នែកការទូតរបស់រាជរដ្ឋាភិបាលខ្មែរក្នុងការដោះស្រាយបញ្ហាប្រាសាទព្រះវិហារនិងជម្លោះព្រំដែនក្នុងរយៈពេលកន្លងមកនេះជាមួយប្រទេសថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានសម្ដែងនូវក្តីសង្ឃឹមផងដែរថា ស្ថានភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃលើបញ្ហាជម្លោះព្រំដែននឹងត្រូវបានបញ្ចប់ ហើយប្រទេសថៃនឹងទទួលស្គាល់ទាំងស្រុងនូវការពិតថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីខ្មែរ។
ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលខ្មែរឲ្យទាមទារឲ្យប្រទេសថៃសងជាទឹកប្រាក់ចំនួន ២លានដុល្លារចំពោះការបាក់បែកខូចខាតនៃប្រាសាទព្រះវិហារនិងផ្ទះសម្បែងភូមិឋានរបស់ពលរដ្ឋខ្មែរដែលបង្កឡើងដោយភាគីថៃក្នុងរយៈពេលកន្លងមកនេះ៕
