មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេក្តីថ្លែងការណ៍អបអរស្វាគមន៍ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ នាឱកាសទិវារំឭកខួបលើកទី១ នៃការទទួលដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៥ កក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងចំពោះសកម្មភាពផ្នែកការទូតរបស់រាជរដ្ឋាភិបាលខ្មែរក្នុងការដោះស្រាយបញ្ហាប្រាសាទព្រះវិហារនិងជម្លោះព្រំដែនក្នុងរយៈពេលកន្លងមកនេះជាមួយប្រទេសថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានសម្ដែងនូវក្តីសង្ឃឹមផងដែរថា ស្ថានភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃលើបញ្ហាជម្លោះព្រំដែននឹងត្រូវបានបញ្ចប់ ហើយប្រទេសថៃនឹងទទួលស្គាល់ទាំងស្រុងនូវការពិតថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីខ្មែរ។
ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលខ្មែរឲ្យទាមទារឲ្យប្រទេសថៃសងជាទឹកប្រាក់ចំនួន ២លានដុល្លារចំពោះការបាក់បែកខូចខាតនៃប្រាសាទព្រះវិហារនិងផ្ទះសម្បែងភូមិឋានរបស់ពលរដ្ឋខ្មែរដែលបង្កឡើងដោយភាគីថៃក្នុងរយៈពេលកន្លងមកនេះ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មេបញ្ជាការខ្មែរ-ថៃគ្រោងជួបប្រជុំគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង
ស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារ ថ្ងៃ៧ វិច្ឆិកា
ស្ថានភាពនៅតំបន់ព្រំដែនខ្មែរ-ថៃ ថ្ងៃ៣១ តុលា
មន្រ្តីខ្មែរប្រតិកម្មតបនឹងព័ត៌មានថាថៃនឹងប្រើច្បាប់អន្តរជាតិក្នុងករណីថាក់ស៊ីន
ស្ថានទូតខ្មែរនៅបាងកកទទួលបានការធានាសុវត្ថិភាពពីរដ្ឋាភិបាលថៃ
រដ្ឋាភិបាល៖ ការទាមទារឲ្យកម្ពុជាដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារគឺខុសច្បាប់
ក្រសួងការបរទេសប្រកាសឲ្យទូតខ្មែរនៅថៃគិតពីបញ្ហាសុវត្ថិភាព
កម្ពុជានឹងមិនលើកយកបញ្ហាព្រំដែនទៅដោះស្រាយក្នុងកិច្ចប្រជុំអាស៊ាន
កម្ពុជានឹងដាក់ការពិភាក្សាពីជម្លោះខ្មែរ-ថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ថៃប្រតិកម្មនឹងការស្នើដាក់បញ្ហាទំនាស់ព្រំដែនក្នុងកិច្ចប្រជុំអាស៊ាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.