ប្រភពព័ត៌មាន Asia In Focus នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា ក្រុមហ៊ុន Paul Cham ប្រចាំនៅក្រុងភ្នំពេញ មានភាគហ៊ុន ៥១ភាគរយ ជារបស់ក្រុមហ៊ុន T&T ដែលមានទីស្នាក់ការនៅប្រទេសវៀតណាម។
នាយកក្រុមហ៊ុន Paul Cham លោកស្រី Nguyen Thi Cham បានបញ្ជាក់ថា ការសិក្សាគម្រោងកម្មវិធីបានបញ្ចប់រួចរាល់អស់ហើយ រីឯដំណាក់កាលនៃការសាងសង់រោងចក្រនឹងចាប់ផ្តើមនៅក្នុងខែកក្កដាខាងមុខ ហើយក្រុមហ៊ុននឹងបញ្ចេញផលិតផលស៊ីម៉ងត៍ដំបូងនៅដើមឆ្នាំក្រោយនេះ៕
