ខណៈនេះ លោកនាយករដ្ឋមន្រ្តី វ៉េន ជាបាវ បានបញ្ជាឲ្យកងទ័ពចុះទៅជួយសង្គ្រោះនិងរាវរកមនុស្សដែលត្រូវកប់ទាំងរស់ក្រោមគំនរឥដ្ឋថ្មនិងភក់នោះយ៉ាងសកម្ម ។
នៅឯសាលារៀនដែលមានកូនសិស្សប្រមាណ ៩០០នាក់កប់នៅក្រោមអគារសាលាដែលដួលរលំនោះ គេជីកយកបានសាកសពប្រមាណ ៥០ហើយនៅយប់ម្សិល ។
លោកប្រធានាធិបតី George W. Bush បានប្រកាសថា សហរដ្ឋអាមេរិកត្រៀមជាស្រេចក្នុងការចូលជួយ តាមគ្រប់រូបភាពដែលធ្វើទៅបានដើម្បីសង្គ្រោះជនរងគ្រោះក្នុងបាតុភូតធម្មជាតិមួយនេះ ៕
