ក្រុមថតខ្សែភាពយន្តចិនដីគោកចំនួន ១០០នាក់ ក្នុងនោះមានទាំងតារាចិនមួយចំនួនផង បានចាប់ផ្ដើមថតខ្សែភាពយន្តមួយនៅកម្ពុជា ក្រោមចំណងជើងថា «ស្នេហាជាសេចក្ដីក្លាហាន»។
កាសែតចិនចុះផ្សាយជាភាសាអង់គ្លេសឈ្មោះថា គ្លបល ថែមស៍ (Global Times) ចុះផ្សាយថ្ងៃទី២៥ កុម្ភៈ ថា ការថតខ្សែភាពយន្តនេះក្នុងបំណងជួយផ្សព្វផ្សាយទីផ្សារទេសចរណ៍ចិន មកកាន់ទីផ្សារកម្ពុជាផង និងដើម្បីផ្សព្វផ្សាយវប្បធម៌របស់ចិនផង។
ទន្ទឹមនឹងនេះ មន្ត្រីនិងអ្នកជំនាញវិស័យទេសចរណ៍ខ្មែរមួយចំនួនបានអះអាងថា ខ្សែភាពយន្តនេះ មិនត្រឹមតែអាចជួយផ្សព្វផ្សាយលើកតម្កើងវិស័យទេសចរណ៍និងវប្បធម៌របស់ចិន តែឯងនោះទេ តែអាចជួយផ្សព្វផ្សាយទីផ្សារទេសចរណ៍របស់កម្ពុជា នៅប្រទេសចិនផង ថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
