លេខាធិការទី៣នៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន អា.អេហ្វ.ប៉េ ផ្សាយឲ្យដឹងបន្ថែមថា នាវាចម្បាំងចិនដែលអាចផ្ទុកមនុស្សចំនួន ៤រយនាក់នោះ នឹងចតនៅកំពង់ផែក្រុងព្រះសីហនុ រហូតដល់ថ្ងៃចុងសប្តាហ៍ក្នុងបំណងបង្កើនចំណងមិត្តភាពរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្រ្តីយោធាចិនគ្រោងនឹងជួបជាមួយមន្រ្តីយោធាខ្មែរផ្នែកជើងទឹកនិងជើងគោកនៃក្រសួងការពារជាតិនិងប្រកួតកីឡាបាល់ទាត់និងបាល់ទះជាមិត្តភាពផងដែរ រវាងស្ថាប័នទាំងពីរភាគី៕
