មន្រ្តីស្រុកកំចាយមារបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុរសស្រ្តីប្តីប្រពន្ធមួយគូបានលែងលះគ្នាដោយអារពុះផ្ទះជាពីរចែកគ្នា។
មូលហេតុដែលគាត់ពុះផ្ទះចែកគ្នានេះព្រោះគាត់មិនចង់នាំក្តីក្តាំងរឿងចែកទ្រព្យសម្បត្តិគ្នាឡើងតុលាការដែលស៊ីពេលយូរពេកនោះទេ។
លោក វន ម៉ន មេឃុំជាច ស្រុកកំចាយមារ ខែត្រព្រៃវែង បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ឈ្មោះ មឿន រីម និងប្រពន្ធឈ្មោះ ញ៉ាញ់ បាននាំគ្នាពុះផ្ទះចែកគ្នាកាលពីខែមុន។ មួយចំណែកដែលជារបស់ប្តីនោះក៏បានរុះយកហើយ ហើយនៅសល់ដំបូលពាក់កណ្តាលនិងតួផ្ទះមួយចំហៀងជារបស់ប្រពន្ធ។
តាមរបាយការណ៍របស់ AFP ថា ការដែលលែងលះគ្នានេះមកពីប្តីចោទប្រពន្ធថា មិនយកចិត្តទុកដាក់ថែរក្សាប្តីនៅពេលគាត់ឈឺ។
លោកមេឃុំបានឲ្យដឹងទៀតថា សូម្បីតែសម្បត្តិទ្រព្យដែលប្តីប្រពន្ធនេះមានក៏បែងចែកជាបួនចំណែក ពីរចំណែកសម្រាប់កូនប្រុសស្រីគាត់និងពីរចំណែកទៀត គឺប្រពន្ធមួយចំណែកនិងប្តីមួយចំណែកដែរ។ តាមរយៈរូបថតផ្ទះដែលពុះចែកគ្នានេះជាផ្ទះឈើដំបូងប្រក់ក្បឿងមានលក្ខណៈជាផ្ទះបូរាណ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋនៅកំពតរងផលប៉ះពាល់ពីសកម្មភាពបំបែកថ្មភ្នំរបស់ក្រុមហ៊ុនចិន
ជម្លោះរវាងគ្រូនិងមន្ត្រីមួយរូបនៅក្រុងព្រះសីហនុត្រូវបានដោះស្រាយ
មន្ត្រីសូរិយោដីបដិសេធជុំវិញការចោទថាជំរិតទារប្រាក់ពីពលរដ្ឋ
អាជ្ញាធរជាយក្រុងភ្នំពេញរៀបចំសាងសង់ផ្លូវដែលខូចដោយទឹកលិច
មន្ទីរទេសចរណ៍ខែត្របន្ទាយមានជ័យគ្រោងបើកវគ្គបណ្ដុះបណ្ដាលដល់អ្នករត់តាក់ស៊ី
អាជ្ញាធរខែត្ររតនគិរីចុះបង្ក្រាបទីតាំងរកស៊ីឈើប្រណីត
សេចក្តីប្រកាសសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិច
អាជ្ញាធរនិងអង្គការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន
មន្ត្រីតម្រួតព្រំដែននៅរតនគិរីត្រូវគេកាត់ឈ្មោះព្រោះតវ៉ារឿងប្រាក់ខែ?
អង្គការផ្នែកកសិកម្មអាស៊ាននិងតំណាងកសិករខ្មែរជួបប្រជុំគ្នា