ព្រះចៅអធិការវត្តជ្រៃហូរព្នៅ ស្ថិតក្នុងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបណ្ដេញព្រះសង្ឃចំនួន ១៣អង្គចេញពីវត្តនៅល្ងាចថ្ងៃទី៧ កុម្ភៈ ក្រោមហេតុផលថា ព្រះសង្ឃទាំង ១៣អង្គមិនស្តាប់បង្គាប់។ ព្រះសង្ឃទាំង ១៣អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង បានប្រតិកម្មនឹងការបណ្ដេញចេញនេះ និងទាមទារឲ្យថ្នាក់ដឹកនាំសង្ឃ អន្តរាគមន៍ដោះស្រាយបញ្ហានេះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺពីព្រះចៅអធិការវត្តជ្រៃហូរព្នៅ អំពីរឿងនេះបាននៅឡើយទេ។
សូមស្តាប់ដំណើរដើមទងនៃព័ត៌មាននេះ តាមការសាកសួររបស់ លោក យ៉ង ចាន់តារា ជាមួយព្រះតេជព្រះគុណ កើត ផល ជាព្រះសង្ឃមួយអង្គក្នុងចំណោម ១៣អង្គ ដែលត្រូវបានបណ្ដេញចេញពីវត្តដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
