មន្ត្រី​ការ​បរទេស​ពន្យល់​ពី​ការ​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​ដល់​ទាហាន​ព្រះវិហារ

ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ចុះ​ជួប​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ប្រមាណ ២​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ធ្នូ នៅ​ទី​បញ្ជា​ការ​កង​អង្គរក្ស​ប្រចាំ​ទិស​ព្រះវិហារ ស្ថិត​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត។

0:00 / 0:00

នេះ គឺ​ជា​ការ​ចុះ​ជួប​ជា​លើក​ដំបូង​ហើយ​របស់​មន្ត្រី​ការទូត​ជាន់​ខ្ពស់ បន្ទាប់​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​សម្រេច​បកស្រាយ​សាល​ដីកា​តុលាការ​រឿង​ព្រះវិហារ នេះ​ឡើង​វិញ។

កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​នេះ​បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ និង​បាន​បញ្ជា​អោយ​ភាគី​ថៃ ដង​កងទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ ដែល​កំណត់​ដោយ​ផែនទី​ឧបសម្ពន្ធ​១​នៃ​សាល​ដីកា​នេះ។ ក្នុង​គ្រា​ជួប​សំណេះ​សំណាល​នោះ លោក ហោ ណាំហុង បាន​ពន្យល់​ពី​ដែន​ដី​ដែល​គ្រប​ដណ្ដប់​ដោយ​ផែនទី​ឧបសម្ពន្ធ​១។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ អ្នកស្រី សុ ជីវី ពី​ខេត្ត​ព្រះវិហារ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។