អភិបាលរងខេត្តតាកែវ លោក ឡាយ វណ្ណៈ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យចំនួនបួននាក់ទៅឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការនគរបាល ហើយថា ប៉ូលិសកំពុងសាកសួរចម្លើយជនសង្ស័យទាំងនោះ ដើម្បីកំណត់មុខសញ្ញាបន្ថែម។
លោក ឡាយ វណ្ណៈ បន្តថា ជនសង្ស័យភាគច្រើន គឺជាអ្នកស្រុកឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ។
សុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ រួមនិងព្រះពុទ្ធបដិមាជាច្រើនអង្គទៀត ធ្វើពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ ត្រូវបានចោរលួចគាស់យកពីព្រះសក្យមុនីចេតិយ លើកំពូលភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
