បដិមាដងខ្លួនព្រះរាមមួយអង្គ ត្រូវបានសារមន្ទីរសិល្បៈដេនវើ (Denver Museum of Art) នៅសហរដ្ឋអាមេរិក នាំយកមកប្រគល់ជូនកម្ពុជា វិញនៅព្រឹកថ្ងៃទី២៨ មីនា នៅរាជធានីភ្នំពេញ។
មន្ត្រីកម្ពុជា ថ្លែងថា បដិមាដងខ្លួនព្រះរាម ដែលមិនមានដៃ ជើង និងសិរសានេះ មានកម្ពស់ ១,៥៧ម៉ែត្រ ត្រូវបានក្រុមជនល្មើសលួចយកទៅលក់អំឡុងឆ្នាំ១៩៧០ និងបន្ទាប់មក ត្រូវបានគេជួញដូរបន្តទៅសហរដ្ឋអាមេរិក។
បដិមាដងខ្លួនព្រះរាមនេះ ត្រូវបានសារមន្ទីរសិល្បៈដេនវើ ទទួលយកពីសារមន្ទីរមួយទៀតនៅទីក្រុងញីវយ៉ក (New York) កាលពីឆ្នាំ១៩៨៦ និងត្រូវថែរក្សាទុកនៅសារមន្ទីរដេនវើ រហូតមក។ បដិមាដងខ្លួនព្រះរាម សតវត្សទី១០ នេះ នឹងត្រូវនាំទៅតម្កល់ទុកនៅប្រាសាទចិន ស្ថិតក្នុងក្រុមប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ ដែលជាប្រភពដើមនៃបដិមានេះវិញក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
