ក្មេងប្រុសដែលស្លាប់នោះមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែត្រូវបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យកុមារមួយក្នុងខេត្តសៀមរាប ហើយក៏បានស្លាប់នៅទីនោះ។
គេហទំព័រអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បង្ហាញថា ក្មេងប្រុសរូបនេះបានធ្លាក់ខ្លួនឈឺបន្ទាប់ពីគេបានប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺនិងងាប់។ ក្មេងប្រុសនេះជាមនុស្សទី១០ហើយ ដែលបានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបក្សីនៅកម្ពុជា សម្រាប់ឆ្នាំ២០១៣ នេះ។
ជាទូទៅ ជំងឺគ្រុនផ្ដាសាយបក្សីអាចឆ្លងពីសត្វស្លាបទៅមនុស្សតាមរយៈការប៉ះពាល់លើបក្សីឈឺ ឬងាប់។ បើតាមអង្គការសុខភាពពិភពលោក ការដឹកជញ្ជូនបក្សីពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសតាមរយៈម៉ូតូដោយគ្មានសណ្ដាប់ធ្នាប់និងមិនដាក់ក្នុងទ្រុងអោយបានត្រឹមត្រូវ វាគឺជាហេតុផលមួយដែលធ្វើអោយជំងឺនេះអាចឆ្លងពីកន្លែងមួយទៅកន្លែងមួយយ៉ាងឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
