កម្ពុជានឹងរៀបចំមហោស្រពភាពយន្តជាតិលើកទី៤ និងភាពយន្តអន្តជាតិកម្ពុជា លើកទី៦ រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ នៅសាលសន្និសីទចតុមុខ ក្រុងភ្នំពេញ។ ការចាក់បញ្ចាំងភាពយន្តជាលក្ខណៈអន្តរជាតិនេះ មានភាពយន្ត ១២៩រឿង មកពី ៣៤ប្រទេស នៅទូទាំងពិភពលោក។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ត្រូវបានអ្នកជំនាញផ្នែកភាពយន្តលើកឡើងថា គឺជាឱកាសល្អសម្រាប់ផលិតករខ្មែរអាចរៀនសូត្រ និងអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។
តើមហោស្រពភាពយន្តអន្តរជាតិនេះ មានសារសំខាន់យ៉ាងណាសម្រាប់វិស័យភាពយន្តនៅកម្ពុជា?
សូមស្ដាប់កិច្ចសម្ភាសន៍រវាងលោក សិរីមុនី និងអ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា លោក សូ ដារា ស្ដីពីប្រយោជន៍នៃមហោស្រពអន្តរជាតិចំពោះផលិតករខ្មែរដូចតទៅ៖
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៦នេះ នឹងមានវត្តមាន អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie Pitt) ប្រធានគណៈកម្មការកិត្តិយសមហោស្រពភាពយន្តជាតិកម្ពុជា លើកទី៦ ចូលរួមជាភ្ញៀវកិត្តិយស។ លោកអ្នកអាចរកទិញសំបុត្រដើម្បីទស្សនាភាពយន្តនោះនៅមជ្ឈមណ្ឌលបុប្ផាណា។ សំបុត្រមានតម្លៃ ២.០០០រៀល។ កម្មវិធីនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងដៃគូពាក់ព័ន្ធដទៃផ្សេងទៀ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
