ពិធី​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​នៅ​កម្ពុជា​ក្រោម

នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក។ នៅ​ថ្ងៃ​នេះ ក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​ជាង​សព្វដង ដ្បិត​ពលរដ្ឋ​ភាគ​ច្រើន​បាន​ចាក​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​តាម​បណ្ដា​ខេត្ត។ យ៉ាង​ណា នៅ​តាម​មហាវិថី​នានា សួន​ច្បារ និង​តាម​បណ្ដា​មន្ទីរ ក្រសួង ស្ថាប័ន​នានា ក៏​មាន​ការ​តុប​តែង​លម្អ​ផ្កា​ភ្ញី និង​ភ្លើង​ពណ៌​ចម្រុះ។

0:00 / 0:00

នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នេះ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០។ ប៉ុន្តែ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​បន្ត​ប្រារព្ធ​ពិធី​នេះ។

ចំណែក​នៅ​ឯ​ខេត្ត​ឃ្លាំង នៃ​ទឹក​ដី​កម្ពុជា​ក្រោម មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ ដល់​ថ្ងៃ​ស្អែក​ទី​១៧ ខែ​វិច្ឆិកា។

លោក ជុន ច័ន្ទបុត្រ ដែល​បាន​ទៅ​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​ឃ្លាំង នោះ មាន​សេចក្ដី​រាយការណ៍​មួយ​ពី​ទី​នោះ។

ស្ដាប់​ផ្ទាល់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។