មិនខុសពីប្រជាពលរដ្ឋខ្មែរទូទៅនៅកម្ពុជា ពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏បានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាម មួយចំនួន ក្នុងក្រុងភ្នំពេញ។ ក្រៅពីចូលរួមធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ពិធីបុណ្យភ្ជុំបិណ្ឌ ក៏ជាឱកាសសម្រាប់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានជួបជុំសួរសុខទុក្ខគ្នាផងដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យាង សុជាមេត្តា៖
ខ្មែរកម្ពុជាក្រោមរស់នៅប្រទេសវៀតណាម មិនបានឈប់សម្រាកក្នុងបុណ្យភ្ជុំបិណ្ឌ
ដោយ ទីន ហ្សាការីយ៉ា
ដោយឡែក ខ្មែរក្រោមរស់នៅលើទឹកដីកំណើតរបស់ខ្លួន ដែលគ្រប់គ្រងអំណាចដោយរដ្ឋាភិបាលវៀតណាម នោះ មិនមានសិទ្ធិពេញលេញដូចប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ទេ។
ប្រជាពលរដ្ឋខ្មែរក្រោមនៅប្រទេសវៀតណាម មួយចំនួន មិនបានវិលទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារទៅដាក់បិណ្ឌនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌទេ ដោយសារតែមិនមានការអនុញ្ញាតពីកន្លែងដែលពួកគាត់ធ្វើការ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
