ព្រះសង្ឃ ដូនជី តាជី និងពុទ្ធបរិស័ទ និមន្ត និងដើរដង្ហែពីក្បែរភ្នំព្រះរាជទ្រព្យ មកកាន់ទីតាំងធ្វើពិធី។ ក្នុងពិធីព្រះពុទ្ធសាសនានេះ គឺព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ បានសូត្រធម៌សរភញ្ញនមស្សការថ្វាយបង្គំដល់ព្រះបរមសារីរិកធាតុ។
«មាឃបូជា» នេះ គឺការរំឭកនឹកដល់ព្រឹត្តិការណ៍ប្រកាសធម្មនុញ្ញ បង្កើតពុទ្ធសាសនា ឬថ្ងៃ ចតុរង្គសន្និបាត (អានថា៖ ចៈ ឬ ចា-តុ-រ៉ង់-គៈ-សន់-និ-បាត) នៃព្រះភិក្ខុសង្ឃទាំង ១.២៥០អង្គ នាថ្ងៃ ១៥កើត ខែមាឃ។ មិនត្រឹមតែប៉ុណ្ណោះ «មាឃបូជា» ក៏ជាការរំឭកនឹកដល់ព្រឹត្តិការណ៍សំខាន់មួយទៀតនៃកាលប្បវត្តិពុទ្ធសាសនា កាលពី២៥៥៦ ឆ្នាំមុន គឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់បានដាក់អាយុសង្ខារ ដោយប្រកាសថា ក្នុងរយៈពេល ៣ខែទៀត ព្រះអង្គនឹងយាងចូលព្រះនិព្វាន។
នៅក្នុងពិធីនេះ មានព្រះសង្ឃចំនួនជាង ៥០០អង្គ និមន្តរាប់បាត្របង្សុកូលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
