កីឡាករ​កីឡាការិនី​ជាង​៦០០​នាក់​ចូលរួម​អុំ​ទូក​ប្រណាំង​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2015.11.24
បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០ ក្រុម​កីឡាករ​កីឡាការិនី​មក​ពី​ស្រុក​ចំនួន​១១ និង​ក្រុង​១ របស់​ខេត្ត​សៀមរាប ប្រមាណ​ជាង ៦៦០​នាក់ ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Hang Savyouth
បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

កីឡាករ​កីឡាការិនី​អុំ​ទូក​ប្រណាំង​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Hang Savyouth

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

កីឡាករ​កីឡាការិនី​អុំ​ទូក​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

កីឡាករ​កីឡាការិនី​អុំ​ទូក​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

កីឡាករ​កីឡាការិនី​អុំ​កញ្ជើ​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ពលរដ្ឋ​ទស្សនា​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ពលរដ្ឋ​ទស្សនា​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ទី​ផ្ដាច់​ព្រ័ត្រ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

កីឡាករ​កីឡាការិនី​លើក​ទូក​ប្រណាំង​ចូល​ក្នុង​ស្ទឹង​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ត្រួត​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​នៃ​ទូក កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប បង្ហោះ​ប៉េងប៉ោង កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

សមត្ថកិច្ច​ការពារ​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ភ្ញៀវ​ទេសចរ​ចូលរួម​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

សមត្ថកិច្ច​ការពារ​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ប្រទីប​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥

បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ៦២០

ប្រទីប​របស់​រដ្ឋបាល​ក្រុង​សៀមរាប។ រូបថត​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥

ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​ទូក​អុំ និង​ទូក​ង​ជាច្រើន​មក​ពី​គ្រប់​ទិស​ទី ដើម្បី​ប្រណាំង​គ្នា​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ប្រពៃណី​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ជាច្រើន​ជំនាន់​មក​ហើយ។

ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​តែង​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ជា​លក្ខណៈ​ជាតិ នៅ​ក្នុង​ទន្លេ​ចតុមុខ​នា​ទីក្រុង​ភ្នំពេញ ក៏ប៉ុន្តែ​ឆ្នាំ​នេះ បើ​ទោះ​បី​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​ថ្នាក់​ជាតិ​បាន​អាក់ខាន​ក៏ដោយ ក៏​នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បំផុត នៅ​តែ​រៀបចំ​ពិធី​នេះ​យ៉ាង​អធិកអធម។

ក្រុម​កីឡាករ​កីឡាការិនី​មក​ពី​ស្រុក​ចំនួន​១១ និង​ក្រុង​១ របស់​ខេត្ត​សៀមរាប ប្រមាណ​ជាង ៦៦០​នាក់ បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ក្នុង​ស្ទឹង កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​វិច្ឆិកា។ កម្មវិធី​បាន​ចាប់​ផ្ដើម​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ២​រសៀល ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។

អភិបាល​ខេត្ត​សៀមរាប ដែល​ជា​គណៈអធិបតី​នៃ​ការ​បើក​ពិធី​បុណ្យ​អុំ​ទូក​នេះ គឺ​លោក ឃឹម ប៊ុនសុង។ លោក​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៤ ខែ​វិច្ឆិកា ថា កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ខេត្ត​សៀមរាប មាន​មោទនភាព​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ក្នុង​ចំណោម​ទីក្រុង​ចំនួន ២៥ ទៀត​នៅ​ក្នុង​ពិភពលោក ហើយ​ទីក្រុង​សៀមរាប ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត​នៃ​ផ្កា​រំដួល ៣​ទង​ដែរ។

លោក ឃឹម ប៊ុនសុង រំពឹង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ខេត្ត​សៀមរាប ឆ្នាំ​នេះ មិន​ត្រឹម​តែ​ជា​ការ​គោរព​តាម​ប្រពៃណី​របស់​ខ្មែរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ​ទេ គឺ​វា​អាច​ជា​ព្រឹត្តិការណ៍​ដែល​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា បាន​កាន់​តែ​ច្រើន​ថែម​ទៀត៖ «បង​ប្អូន​កីឡាករ​កីឡាការិនី ត្រូវ​មាន​ស្មារតី​សាមគ្គី យោគយល់​អធ្យាស្រ័យ​គ្នា ជៀសវាង​បញ្ចេញ​អាកប្បកិរិយា​ដែល​មិន​សមរម្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ជាតិ​សាសន៍​របស់​យើង»

ក្រុម​អ្នក​ចូលរួម​ប្រណាំង​ទូក និង​ក្រុម​អ្នក​មក​ទស្សនា បាន​សម្ដែង​ការ​សប្បាយ​រីករាយ​ដូច​គ្នា ក្នុង​ពេល​ដែល​ពិធី​ប្រណាំង​ទូក​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នេះ។

កីឡាការិនី​ម្នាក់​ដែល​មក​ពី​ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ភាគ​ខាង​កើត​នៃ​ទីក្រុង​សៀមរាប ដើម្បី​ចូលរួម​ប្រណាំង​ទូក លោកស្រី សុខ លន់ មាន​ប្រសាសន៍​ថា លោកស្រី​ធ្លាប់​ចូលរួម​ប្រណាំង​ទូក​ចំនួន​ពីរ​លើក​មក​ហើយ ក៏ប៉ុន្តែ​លោកស្រី​នៅ​តែ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​នេះ៖ «មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​អបអរ​សាទរ​បុណ្យ​អុំ​ទូក ដោយសារ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ទស្សនា​ច្រើន»

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ​មាន​ទូក​អុំ និង​ទូក​ង​ចំនួន ១៥​គូ ស្មើ​នឹង ៣០​ទូក ដែល​បាន​ចូលរួម​ប្រណាំង។ ក្នុង​ចំណោម​ទូក​ប្រណាំង​ទាំង ៣០​ទូក​នោះ គឺ​មាន​ទូក​ស្ត្រី​ចំនួន ៨​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។