ឆេកូ​នឹង​លុប​ចោល​បំណុល​ជា​ច្រើន​ដែល​កម្ពុជា​ជំពាក់

សាធារណរដ្ឋ​ឆេកូ បាន​ប្រកាស​ថា​នឹង​លុប​ចោល​បំណុល​ជា​ច្រើន​ដែល​កម្ពុជា​បាន​ជំពាក់​តាំងពី​ទសវត្សរ៍​៨០​នោះ​មក ។

សូម​ជម្រាប​ថា កម្ពុជា​បាន​ជំពាក់​លុយ​ប្រទេស​ឆេកូ​ពី​អតីតកាល​ចំនួន ៣​លាន ៦​សែន​ដុល្លារ​អាមេរិក ។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃ​សាធារណរដ្ឋ​ឆេកូ លោក Tomas Zidek ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ថា គេ​នឹង​ឲ្យ​កម្ពុជា​សង​វិញ​តែ​ចំនួន ២៣%​នៃ​ប្រាក់​ជំពាក់​តែ​ប៉ុណ្ណោះ ៕