លោកព្រះរាជអាជ្ញាអមតុលាការ សូវ៉ាត បានមានប្រសាសន៍បន្តថា ប្រសិនបើរកឃើញកំហុសពិតប្រាកដ បុរសជនជាតិដាណាម៉ាកនោះនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ក៏ចំនួន១០ឆ្នាំដែរ ហើយម្តាយរបស់កុមារីម្នាក់ក៏នឹងត្រូវតុលាការធ្វើការចោទប្រកាន់ដែរពីបទលក់កូនស្រីទៅឲ្យជនជាប់សង្ស័យនោះ។
ប្រភពដដែលបន្តថា ខេណេត បានសារភាពតាមរយៈអ្នកបកប្រែថា ពិតជាបានរួមភេទជាមួយក្មេងស្រីទាំងបីនោះមែន ក្រោយដែលបានឆ្លងព្រំដែនពីប្រទេសថៃចូលមកកម្ពុជា ហើយជនរងគ្រោះទាំងបីនាក់នោះក៏បានសារភាពប្រាប់ប៉ូលិសថា ខ្លួនត្រូវបានបុរសជនជាតិដាណាម៉ាកនោះចាប់បង្ខំឲ្យរួមភេទជាមួយ៕
