ក្រុមគ្រួសារកម្មករដែលបានត្រូវគេបាញ់សម្លាប់ និងរងរបួសក្នុងការបង្ក្រាបបាតុកម្មរបស់កម្មករនៅភ្នំពេញ កាលពីថ្ងៃទី២ និងទី៣ ខែមករា បានទទួលអំណោយពីព្រះសង្ឃនិងសប្បុរសជនខ្មែរនៅក្រុងហ្វីឡាដែលព្យា (Philadelphia) សហរដ្ឋអាមេរិក។
ការចែកអំណោយប្រព្រឹត្តទៅនៅសហគមន៍បឹងកក់ ហើយអំណោយមានជាប្រាក់និងអង្ករ។ ដោយឡែកគ្រួសាររបស់កម្មករ ៤នាក់ ដែលគេបាញ់ស្លាប់នៅផ្លូវវ៉េងស្រេង ទទួលបានប្រាក់ជាង ១០០ដុល្លារ សម្រាប់មួយគ្រួសារៗ។
លោក សួស សំអុល ឪពុករបស់កម្មកររងគ្រោះឈ្មោះ គឹម ផល្លាភ ថ្លែងអំណរគុណសប្បុរសជន។
ក្រៅពីការថ្លែងអំណរគុណចំពោះសប្បុរសជន ក្រុមគ្រួសារក៏បានដង្ហោយរកយុត្តិធម៌ជូនរងគ្រោះដែរ ក្នុងចំណោមនោះ លោកស្រី ខាត់ សំនៀង ជាភរិយារបស់កម្មករឈ្មោះ គឹម ផល្លាភ ថ្លែងថា លោកស្រីមិនសុខចិត្តទេចំពោះការដែលស្វាមីរបស់លោកស្រីស្លាប់ទៅដោយអយុត្តិធម៌យ៉ាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
