ប្អូន​ថ្លៃ ឌុច រង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​របប​ខ្មែរ​ក្រហម

នៅ​ក្នុង​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ជន​ជាប់​ចោទ​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​អះអាង​ប្រាប់​ថា ប្តី​របស់​ប្អូន​ស្រី​គាត់​ក៏​បាន​ត្រូវ​ឃុំ​ខ្លួន​និង​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម។

អតីត​ប្រធាន​គុក​ទួលស្លែង​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា គាត់​បាន​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​និង​ឃុំ​ខ្លួន​ប្អូន​ថ្លៃ​ប្រុស​របស់​គាត់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ស-២១ ឬ​គុក​ទួលស្លែង ហើយ​ដែល​ក្រោយ​មក​ប្អូន​ថ្លៃ​ប្រុស​របស់​គាត់​ក៏​ត្រូវ​បាន​ក្រុម​ដាច់ខាត​នៃ​ចលនា​កុម្មុយនីស្ត​សម្លាប់។

ឌុច បាន​អះអាង​ទៀត​ថា គាត់​ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ខ្លួន​គាត់​និង​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់៕