គេមិនទាន់ដឹងអំពីការខូចខាតកម្រិតណានៅឡើយទេ។ ទីក្រុងកាវស៊ុង មានពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ គឺជាទីក្រុងធំទី២ នៃកោះតៃវ៉ាន់។
ក្រុមធរណីវិទ្យាអាមេរិកាំងដែលតាមឃ្លាំមើលព្រឹត្តិការណ៍កក្រើកដីបានឲ្យដឹងថា កម្លាំងនៃការរញ្ជួយដីប្រមាណជិត៦ លើខ្នាតរង្វាស់ Richter ផ្ដើមនៅត្រង់ចំណុចមួយ ស្ថិតនៅចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រ ពីទីក្រុងនោះ។
ទីភ្នាក់ងារព័ត៌មាននានាឲ្យដឹងថែមទៀតថា ការរញ្ជួយដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះតៃវ៉ាន់នោះ ស្ថិតត្រង់ចំណុចរាក់ជម្រៅតែប្រមាណ ៤គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានកម្លាំងញ័ររណ្ដំរហូតដល់ប្រទេសម៉ុងហ្គោលី និងភូមិភាគស៊ីប៊ីរី ប្រទេសរុស្ស៊ី៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
