ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្ដល់​ប្រាក់​កម្ចី​៧០​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​វិស័យ​គមនាគមន៍

ដោយ អាស៊ីសេរី
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។
​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។
RFA

ក្រុមប្រឹក្សាភិបាល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​យល់ព្រម​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៧០​លាន​ដុល្លារ ដើម្បី​ជួយ​ធ្វើ​ឲ្យ​វិស័យ​គមនាគមន៍​កម្ពុជា​កាន់​តែ​មាន​គុណភាព ប្រសិទ្ធភាព និង​គុណភាព។

ប្រាក់កម្ចី​នេះ ដើម្បី​កែ​លំអ​ផ្លូវជាតិ​ក្នុង​ខែត្រ​ព្រៃវែង សៀមរាប និង​ខែត្រ​ស្វាយរៀង ដែល​ជា​ខែត្រ​ស្ថិត​នៅ​តាម​បណ្ដោយ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។

អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​គមនាគមន៍​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អ្នកស្រី អូយុនឆីមេច អ័រដែន (Oyunchimeg Erdene) មានប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២ តុលា ថា នៅ​កម្ពុជា ផ្លូវថ្នល់​គឺជា​ប្រភេទ​គមនាគមន៍​ចម្បង​ជាងគេ ដែល​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ថ្នល់​មាន​សារសំខាន់ ដល់​ការ​អភិវឌ្ឍសង្គម និង​សេដ្ឋ។ ក៏ប៉ុន្តែ អនុវិស័យ​ផ្លូវថ្នល់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​មិន​មាន​ប្រសិទ្ធិ​ភាព និង​នៅ​មាន​លក្ខណៈ​បែកខ្ញែក​នៅ​ឡើយ។ ក្រៅពី​កែ​លំអ​ផ្លូវថ្នល់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ខែត្រ​គោលដៅ​ទាំង​បី គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់។

គម្រោង​កែ​លំអ​បណ្ដាញ​ផ្លូវថ្នល់​នេះ នឹង​កែ​លំអ​កំណាត់​ផ្លូវជាតិ ១៤៧​គីឡូ​ម៉ែត្រ ដែល​ជា​កំណាត់​ផ្លូវ​គ្មាន​សុវត្ថិភាព និង​ងាយ​លិចលង់​ដោយសារ​ទឹកជំនន់ នឹង​អាច​ត​ភ្ជាប់​ទំនាក់ទំនង​គ្រប់​រដូវ​កាល និង​ធន​នឹង​អាកាសធាតុ។ គម្រោង​នេះ​នឹង​បង្កើន​សមត្ថភាព​រដ្ឋាភិបាល ដែល​មាន​ក្រសួង​សាធារណការ​ជា​សេនាធិការ​ក្នុង​ការ​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ។

រដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​ប្រទេស ពឹងផ្អែក​ខ្លាំង​ទៅលើ​កម្ចី និង​ជំនួយ​ពី​បរទេស។ ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ ជំពាក់​បំណុល​បរទេស​ចំនួន ៥,៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ រយៈពេល​ដូច​គ្នា​នេះ វិស័យ​ឯកជន​បាន​ខ្ចី​ប្រាក់​ពី​បរទេស​ចំនួន​ជិត ៤​ពាន់​លាន​ដុល្លារ។ ជា​សរុប ប្រទេស​កម្ពុជា ជំពាក់​បំណុល​បរទេស​ជិត ១០​ពាន់​លាន​ដុល្លារ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា បំណុល​ក្រៅ​ប្រទេស​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​អាច​កើន​ឡើង​ដល់​ជាង ៦,៤​ពាន់​លាន​ដុល្លារ​អាមេរិក។

បំណុល​ចិន ប្រមាណ ៤៥​ភាគរយ នៃ​បំណុល​បរទេស​សរុប​កម្ពុជា ជំពាក់ ដែល​រដ្ឋាភិបាល​អះអាង​ថា ប្រាក់កម្ចី​នេះ ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Good for Achok and a Chem again.

Oct 04, 2017 07:32 AM

គេហទំព័រ​ទាំងមូល