កម្ដៅ​បរិយាកាស​អាច​ឡើង​ដល់​៤០​អង្សា​សេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ

កម្ដៅ​បរិយាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ឡើង​ដល់​៤០អង្សាសេ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍ របស់​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម ចុះថ្ងៃទី១១ មេសា ឲ្យ​ដឹង​ថាចាប់​ពី​ថ្ងៃ​ទី១១ ដល់​១៧ខែ​មេសាសីតុណ្ហភាព​នៅតំបន់​វាល​ទំនាបតំបន់​មាត់​សមុទ្រនិង​តំបន់​ខ្ពង់រាបអាច​មាន​ចន្លោះ​ពី​៣៤ ដល់​៤០អង្សាសេ។

ក្រសួង​ធនធាន​ទឹកឲ្យ​ដឹង​ដែរ​ថាក្នុង​ចន្លោះ​ពេល​នេះអាច​មាន​ភ្លៀង​កក់​ខែ​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​កោះកុងព្រមទាំង​អាច​មាន​ភ្លៀង​កក់​ខែ​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧត្តរមានជ័យ។

ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយមអំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ​រន្ទះនិង​ខ្យល់​កន្ត្រាក់​នៅ​ពេល​មេឃ​រក​កល​ភ្លៀង​ម្ដង​ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។