យុវជន ៥០នាក់នៃតំបន់មេគង្គ រួមមានប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ បានជួបជុំគ្នានៅទីក្រុងភ្នំពេញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ កញ្ញា ដើម្បីសិក្សាពីវិធីទាញយកបច្ចេកវិទ្យាមកប្រើ សម្រាប់បង្កើតដំណោះស្រាយបញ្ហារួមផ្នែកទឹក។
សិក្ខាសាលានេះមានឈ្មោះថា TechCamp Cambodia H2.0 រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលខេមរសិក្សា (CKS)។
សិក្ខាសាលា TechCamp ចង់ផ្តល់អំណាចដល់យុវជន ដោយផ្ដល់មធ្យោបាយឲ្យពួកគេធ្វើជាអ្នកតស៊ូដ៏ល្អដោយខ្លួនឯង និងដើម្បីរកដំណោះស្រាយរួម ដោយប្រើវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ឬស្ទេម (STEM) ដោះស្រាយបញ្ហាប្រឈមដែលប៉ះពាល់ដល់ផ្លូវទឹកនៅតំបន់ទន្លេមេគង្គក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
