អាជ្ញាធរ​ខែត្រ​ក្រចេះ​សម្រេច​លុប​រណ្តៅ​ជីក​រ៉ែ​មាស​មួយ​កន្លែង​ក្រោយ​ពី​មាន​កម្មករ​ស្លាប់

ដោយ ម៉ែន សុធីរ
2017-08-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រណ្តៅ​ជីក​រ៉ែ​មាស​ឋិត​នៅ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
រណ្តៅ​ជីក​រ៉ែ​មាស​ឋិត​នៅ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អាជ្ញាធរ​ខែត្រ​ក្រចេះ សម្រេច​លុប​រណ្តៅ​ជីក​រ៉ែ​មាស​មួយ​កន្លែង និង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម ក្រោយ​ពី​កម្មករ​ជីក​រ៉ែ​ម្នាក់​ស្លាប់ និង​ម្នាក់​របួស​ធ្ងន់​កាល​ពី​យប់​ថ្ងៃ​ទី​២៨ សីហា។

អធិការ​រង​ស្រុក​សំបូរ លោក ណយ ស៊ីផាច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ សីហា ថា កម្មករ ៥​នាក់​បាន​ចូល​ក្នុង​រណ្តៅ​រ៉ែ​មាស​ជម្រៅ ៥០​ម៉ែត្រ​នៅ​យប់​ថ្ងៃ​ទី​២៨ សីហា បំណង​ស្វែងរក​រ៉ែ​មាស ត្រូវ​ដុំ​ថ្ម​ធ្លាក់​សង្កត់​លើ​បុរស​ពីរ​នាក់​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​ស្លាប់ និង​ម្នាក់​របួស​ធ្ងន់។ បុរស​ដែល​ស្លាប់​ឈ្មោះ ហួត វាសនា វ័យ ៣៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខែត្រ​កំពង់ធំ និង​ម្នាក់​ទៀត​ឈ្មោះ ញ៉ែត ផាត វ័យ ២៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខែត្រ​តាកែវ៖ «គឺ​ភាគហ៊ុន​ក្នុង​ការ​ធ្វើ ពុំ​មែនអ្នក​ណា​មួយ​ថៅកែ​ទេ។ វា​ពុំ​មែន​បាក់​ដី​ទេ គឺ​របេះ​ថ្ម​សង្កត់​លើ ហើយ​ក្នុង​រណ្តៅ​មាន​គ្នា​ដល់​ទៅ ៥​នាក់ ដល់​ពេល​ចឹង ៣​នាក់​ទៀត​ដល់​ពេល​ពីរ​នាក់​របួស នាំ​គ្នា​យក​ឡើង​មក»

លោក ណយ ស៊ីផាច បន្ថែម​ថា តំបន់​ដែល​កម្មករ​ជួប​គ្រោះថ្នាក់​នោះ គឺ​ឋិត​នៅ​ភូមិ​អូរពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ដែល​ក្រុមហ៊ុន​ចិន ធ្លាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ហើយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន ក៏ប៉ុន្តែ​ក្រុមហ៊ុន​ចិន បាន​ផ្អាក​អាជីវកម្ម​មួយ​រយៈ បន្សល់​រណ្តៅ​ជីក​រ៉ែ​មាស និង​កាក​សំណល់​ផ្សេងៗ ដែល​ក្រុម​កម្មករ​ទាំងនោះ​នៅ​បន្ត​មុខ​របរ​នេះ​រហូត​ដល់​បច្ចុប្បន្ន។ លោក​ថា សាកសព​ជន​រងគ្រោះ​បាន​បញ្ជូន​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល