យុវជនការពារព្រៃឈើតំបន់អារ៉ែង៥០នាក់ត្រូវសមត្ថកិច្ចរារាំងមិនឲ្យហែក្បួននៅតាមដងផ្លូវ
2014.10.26
យុវជនប្រមាណ៥០នាក់ ជាសកម្មជនការពារព្រៃឈើតំបន់អារ៉ែង ត្រូវបានអាជ្ញាធររារាំង មិនឲ្យជួបជុំគ្នា និងហែក្បួន តាមដងវិថីក្នុងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដោយមានគូសរូបព្រៃឈើនៅតំបន់អារ៉ែងនៅលើខ្លួន នៅរសៀលថ្ងៃទី ២៦ តុលា។
យុវជនការពារព្រៃឈើតំបន់អារ៉ែងបាននាំគ្នាដើរតាមដងវិថី និងចែកចាយខិត្តប័ណ្ណ ដើម្បីអំពាវនាវ ឲ្យរដ្ឋាភិបាល បញ្ឈប់ការសាងសង់វារីអគ្គិសនី ក្រោមការស្ថាបនារបស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Synohydro) ក្នុងខិត្តប័ណ្ណចែកចាយដែលបោះពុម្ពដោយអង្គការមាតាធម្មជាតិ (Mother Nature) ដើម្បីសង្គ្រោះតំបន់អារ៉ែង ជាព្រៃឈើចុងក្រោយរបស់កម្ពុជា ឬថាតំបន់អារ៉ែងជាស្ថានសួគ៌ធម្មជាតិមួយដែលរាល់គ្នាមិនដែលទៅដល់។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់៖