ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ និងអង្គការសិទ្ធិមនុស្សផ្សេងទៀត បានចុះជួបប្រធានតុលាការខេត្តកោះកុង អភិបាលខេត្ត និងប្រធានពន្ធនាគារខេត្តកោះកុង នៅថ្ងៃទី២៦ ខែកុម្ភៈ ជំរុញឲ្យដោះលែងសកម្មជនបរិស្ថាន ៤នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
មុនជួបស្ថាប័នទាំងបីនេះមួយថ្ងៃ ពួកគេបានចុះជួបសួរសុខទុក្ខសកម្មជនទាំង ៤នាក់នៅក្នុងពន្ធនាគារខេត្ត។ តើលទ្ធផលនៃជំនួបនេះ នឹងជះឥទ្ធិពលយ៉ាងណាដល់ការដោះលែងសកម្មជនបរិស្ថានទាំងនោះ?
សកម្មជនបរិស្ថានដែលកំពុងជាប់ពន្ធនាគារទាំង ៤រូប មានដូចជា តំណាងសហគមន៍ជនជាតិដើមភាគតិចជង និងជាសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា លោក វ៉ែន វ៉ន រស់នៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវតុលាការចោទប្រកាន់ចំនួន ២បទចោទ គឺទាក់ទងនឹងការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។ រីឯសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៣នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងស្រុកបុទុមសាគរ ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។
សូមស្ដាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី អ្នកស្រី ខែ សុណង ជាមួយ លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
