ផ្សែងបំពុលចេញពីយានយន្តគ្រប់ប្រភេទកំពុងគំរាមកំហែងប្រាសាទអង្គរវត្ត ជារៀងរាល់ថ្ងៃ ដែលអាចធ្វើឲ្យប្រាសាទបូរាណមួយនេះប្រឈមនឹងការបែកបាក់។
សារព័ត៌មានបរទេសមួយឈ្មោះ គ្លបល ផុស (Global Post) ផ្សាយនៅថ្ងៃទី៧ កក្កដា ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យបំពុលបរិស្ថាននោះមានដូចជា យានយន្តដឹកភ្ញៀវទេសចរចាស់ៗ ម៉ាស៊ីនចេញផ្សែងច្រើន ចំណែកអ្នកប្រើយានយន្តគ្រប់ប្រភេទមិនមានការអប់រំណែនាំ ក្នុងការរក្សាការពារបរិស្ថាន។ ព័ត៌មាននេះលើកឡើងថា ដោយសារម្ចាស់យានយន្តបញ្ឆេះម៉ាស៊ីនចោល ដោយមិនចាំបាច់ ឧទាហរណ៍ ដូចជាពេលរង់ចាំភ្ញៀវទេសចរចាំទិញសំបុត្រដែលចំណាយពេលយូរ អ្នកដឹកភ្ញៀវទេសចរមិនពន្លត់ម៉ាស៊ីនជាដើម។
ក្រៅពីនេះ ទម្ងន់ភ្ញៀវទេសចររាប់លាននាក់ដែលសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ក៏ជាការគំរាមកំហែងមួយទៀតគួរឲ្យព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
