ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកលភ្លៀង នៅចុងសប្ដាហ៍នេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៣ មីនា ឲ្យដឹងថា នៅថ្ងៃទី២៥ និង២៦ មីនា នៅតាមបណ្ដាលខេត្តមួយចំនួនអាចមានភ្លៀងកក់ខែ ពីតិច ទៅមធ្យម។
រាជធានី-ខេត្តដែលអាចមានភ្លៀងកក់ខែនោះ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាម កំពង់ធំ កំពង់ស្ពឺ តាកែវ កោះកុង កែប កំពត និងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
