របាយការណ៍ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីជំនួបប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិ លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសកាណាដា លោក ស្តេហ្វាន ឌីយ៉ុន (Stephane Dion) អោយដឹងថា រដ្ឋាភិបាលកាណាដា យល់ព្រមបន្តជំនួយមកកម្ពុជាវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៤ឆ្នាំ។ ការយល់ព្រមនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា បានធ្វើការស្នើសុំទៅលោក ស្តេហ្វាន ឌីយ៉ុន អំឡុងពេលលោកមកទស្សនកិច្ច ៣ថ្ងៃនៅកម្ពុជា។
បន្ថែមពីលើការជជែកពីគម្រោងអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កាណាដា លោក ប្រាក់ សុខុន បានស្នើសុំអោយរដ្ឋាភិបាលកាណាដា បន្តផ្ដល់ជំនួយឲ្យកម្ពុជាវិញ លើបញ្ហាពីរទៀត គឺការទប់ស្កាត់ផលលំបាកនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងសកម្មភាពបោសសម្អាតគ្រាប់មីន បន្ទាប់ពីការបញ្ចប់ជំនួយនៅឆ្នាំ២០១២។
លោក ប្រាក់ សុខុន អោយដឹងថា តាមរយៈរបាយការណ៍នោះថា ខាងរដ្ឋាភិបាលកាណាដា បានយល់ព្រមទៅលើសំណើនេះហើយ ប៉ុន្តែមិនទាន់អាចដឹងបានថា ជំនួយនឹងមានចំនួនទឹកប្រាក់ប៉ុន្មានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
