ពលរដ្ឋរស់នៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជិតតំបន់អន្លង់អភិរក្សសត្វផ្សោតជាប់ព្រំដែនកម្ពុជា-ឡាវ និងក្បែរតំបន់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) បានឲ្យដឹងនៅថ្ងៃទី៣ មេសា ថា ពលរដ្ឋរស់នៅតំបន់នេះរើសបានត្រីជាច្រើនគីឡូក្រាមជារៀងរាល់ថ្ងៃ មានទម្ងន់ចាប់ពី ១គីឡូក្រាមដល់ ៧គីឡូក្រាមក្នុងមួយក្បាល ដែលងាប់អណ្ដែតតាមបណ្តោយខ្សែទឹកខាងលើ។
ត្រីទាំងអស់នោះមានដូចជា ត្រីក្អែក ត្រីប៉ាវ៉ា ត្រីព្រួល និងត្រីរំអិល ជាដើម។ អ្នកភូមិសន្និដ្ឋានថា មូលហេតុចម្បងដែលបណ្ដាលឲ្យត្រីងាប់ដូចនេះ អាចបណ្ដាលមកពីការនេសាទប្រើឧបករណ៍ខុសច្បាប់នៅតំបន់នោះ និងឥទ្ធិពលដំណើរការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ម៉ែន សុធីរ ដែលបានចុះទៅយកព័ត៌មាននៅតំបន់នោះរាយការណ៍ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
