ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យសាធារណជន មន្ត្រីរាជការ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើងអំឡុងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែសីហា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៦ ខែសីហា ឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា មានការប្រែប្រួលស្ទើរទូទាំងប្រទេស ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ និងបង្កឲ្យរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា អាកាសធាតុសម្ពាធទាបនេះចាប់ផ្តើមពីសមុទ្រចិនខាងត្បូង នៅថ្ងៃទី១៧ ខែសីហា ឆ្ពោះទៅដល់ប្រទេសថៃ និងឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
