សម្ភាស​ម្ចាស់​ពាន​រង្វាន់​វីរជន​ការពារ​បរិស្ថាន លោក អ៊ូច ឡេង

0:00 / 0:00

ម្ចាស់​ពាន​រង្វាន់​ដ៏​ធំ​មួយ​សម្រាប់​សកម្មភាព​ការពារ​បរិស្ថាន ថា​នឹង​យក​រង្វាន់​ជា​ទឹក​ប្រាក់​នោះ​ទៅ​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា។

លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៥​នាក់​ផ្សេង​ទៀត​ដែល​បាន​ទទួល​ពាន​រង្វាន់​វីរជន​ការពារ​បរិស្ថាន មាន​ឈ្មោះ​ថា The Goldman Environmental Prize។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក អ៊ូច ឡេង អំពី​កិច្ចប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ការពារ​បរិស្ថាន៖

អ្នក​ទទួល​ពាន​រង្វាន់​ជាមួយ​លោក អ៊ូច ឡេង ៥​នាក់​ផ្សេង​ទៀត ​មក​ពី​​ប្រទេស​ស្លូវ៉ាគី (Slovakia) ប៉េរូ (Peru) សហរដ្ឋ​អាមេរិក (USA) ព័រតូរីកូ (Puerto Rico) និង​ប្រទេស​តង់ហ្សានី (Tanzania)។ ការ​ប្រកាស​ទទួល​ស្គាល់​នេះ គឺ​ធ្វើ​ឡើង​នៅ​រៀងរាល់​​​​ខែ​មេសា ស្រប​ពេល​ទិវា​ភព​ផែនដី​ នៅ​​ទីក្រុង​សានហ្វ្រានស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។