ផ្លូវ​ក្រោម​ដី​ចំណុច​ស្ដុប​តិចណូ​នឹង​ត្រូវ​បិទ​ចរាចរណ៍​មួយ​​រយៈ​ក្រោយ​​​ទឹក​លិច

0:00 / 0:00

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ផ្លូវ​ក្រោម​ដី​ចំណុច​ស្ដុប​តិចណូ នឹង​ត្រូវ​បិទ​ចរាចរណ៍​មួយ​រយៈ​សិន ស្រប​ពេល​ដែល​ភ្លៀង​កំពុង​បង្អុរ​ខ្លាំង និង​បាន​ជន់​លិច​ផ្លូវ​ក្រោម​ដី​នោះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ុង មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​សីហា ថា សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្លូវ​ក្រោម​ដី​នោះ​មិន​ឲ្យ​ចរាចរណ៍​មួយ​រយៈ​សិន ដើម្បី​បញ្ចៀស​ការ​លិចលង់។

ទឹក​លិច​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។
ទឹក​លិច​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ (RFA/Sireymuny)

លោក​បញ្ជាក់​ថា ការដ្ឋាន​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ ទើប​សង់​បាន ៦០% តែ​ប៉ុណ្ណោះ ប៉ុន្តែ​អភិបាល​សាលា​រាជធានី​សម្រេច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ក្រោម​ដី​នេះ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។ លោក​ពន្យល់​ថា អាង​ស្តុក​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ​មិន​ទាន់​ធ្វើ​រួច​រាល់​នៅ​ឡើយ ទើប​បណ្ដាល​ឲ្យ​មាន​ទឹក​ជន់​លិច។

សូម​​ស្ដាប់​បទសម្ភាសន៍​រវាង អ្នកស្រី ខែ សុណង និង​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​មធ្យោបាយ​របស់​សាលា​រាជធានី​ក្នុង​ការ​រំដោះ​ទឹក​ជន់​លិច​ក្រុង​ភ្នំពេញ ក្នុង​រដូវ​វស្សា​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។