ថ្មកែវ គឺជាអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ បានបង្ហាញតាមរយៈការស្ថាបនារូបផ្ដិលខាត់មួយដ៏ធំ ដោយរចនាពណ៌ដូចថ្មកែវមានជើងទម្រដាក់តាំងនៅចំកណ្ដាលទ្រូងផ្លូវជាតិលេខ៥ មុនធ្វើដំណើរដល់ទីរួមខេត្ត។
បច្ចុប្បន្ន ក្រុមហ៊ុន ផ្លូត អេស៊ា (Float Asia) ទទួលបានផ្ទៃដីវិនិយោគរ៉ែថ្មកែវនៅលើភ្នំតាសៃ ទំហំជាង ១០០ហិកតារ ឬស្មើនឹង ១,១គីឡូម៉ែត្រការ៉េ។ ចំណែកសហគមន៍ដាមភៀន ទទួលបានផ្ទៃដីវិនិយោគនៅភ្នំយ៉ន ទំហំ ៦ហិកតារ។ បច្ចុប្បន្ន មុខរបរចម្លាក់ថ្មកែវមិនសូវមានអ្នកប្រកបទេ ហើយរោងសិប្បកម្មខ្លះនៅខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងការបិទទ្វារ។
សូមស្ដាប់បទសម្ភាសន៍របស់ លោក ជិន ជេដ្ឋា ជាមួយប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ លោក ស៊ឹម សារឿន ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
