ជាលើកដំបូងបំផុតដែលឧកញ៉ាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ គឺលោក ទ្រី ភាព ដែលត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិមួយចំនួនចោទប្រកាន់ក្នុងរឿងឧក្រិដ្ឋកម្មព្រៃឈើក្នុងប្រទេសកម្ពុជា បានចេញមុខស្រាយបំភ្លឺរឿងអាស្រូវដែលកើតមានចំពោះរូបលោកច្រើនឆ្នាំកន្លងទៅនេះ។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទ្រី ភាព ក៏ត្រូវបានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២០នាក់ បានចោទប្រកាន់ក្រុមហ៊ុនលោកថា បានកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរជ័យ រួមជាមួយឧកញ៉ាម្នាក់ទៀត គឺលោក អាន ម៉ារ៉ាឌី និងស្នើសុំឲ្យរាជរដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនទាំងពីរនេះ។
សូមស្ដាប់បទសម្ភាសន៍ជាមួយលោកឧកញ៉ា ទ្រី ភាព តាមការសាកសួររបស់លោក រដ្ឋា វិសាល៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
