តំណាង​ក្រុមហ៊ុន​ចិន​នៅ​ក្រចេះ​អះអាង​ថា​ឈើ​របស់​ខ្លួន​ជា​ឈើ​ស្របច្បាប់

ដោយ ម៉ែន សុធីរ
2016-01-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហាក់ កុសល តំណាង​ក្រុមហ៊ុន​ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT) ថ្លែង​នៅ​បរិវេណ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
លោក ហាក់ កុសល តំណាង​ក្រុមហ៊ុន​ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT) ថ្លែង​នៅ​បរិវេណ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA/Men Sothyr

តំណាង​ក្រុមហ៊ុន ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT) នៅ​តែ​អះអាង ពី​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ពី​គណៈកម្មការ​បង្ក្រាប បទល្មើស​ព្រៃ​ឈើ​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​ឈើ​រាប់​ម៉ែត្រ​គូប ដែល​ដឹកជញ្ជូន​លក់​នៅ​ប្រទេស​វៀតណាម។ ការ​អះអាង​បែប​នេះ បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ នៃ​ក្រសួង​ពាក់ព័ន្ធ​ស្រាវជ្រាវ​រក​ប្រភព​នៃ​កំណាត់​ឈើ​ទាំងនោះ។

តំណាង​ក្រុមហ៊ុន​ឆាយណា ដាយណាម៉ិច លោក ហាក់ កុសល ពុំ​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ស្វែង​រក​គល់ឈើ​រាប់​ពាន់​កំណត់​នៅឡើយ​ទេ តែ​លោក​បាន​បង្ហាញ​ពី​ទីតាំង​ឈូស​ឆាយ​ច្រើន​កន្លែង​ដែល​ក្រុមហ៊ុន​បាន​យក​ឈើ​ចេញ ពី​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​ថា ក្រុមហ៊ុន​មាន​ឯកសារ​បទដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ភាព​ស្របច្បាប់​នៃ​កំណាត់ឈើ ជិត​៣​ពាន់​ម៉ែត្រ​គូប​ថា ជា​ឈើ​ស្របច្បាប់។

កាលពី​ថ្ងៃ​ទី ១៩ មករា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន ស្វែងរក​គល់ឈើ​រាប់ពាន់​កំណត់​នោះ ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន បន្ទាប់ពី​តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា ឈើ​មូល​ទាំងនោះ​គឺជា​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

savann

ពី Canada

គ្រប់ក្រុមទំាងអស់ដែលរកសីុនៅប្រទេសខ្មែរ កំខ្លាចភ្ល់ើងឆេះព្រៃឲ្យសោះ ហ៊ុនសែនគ្រាន់ចេញបបញ្ជឲ្យល្អមើលទេ ហើយគ្រាន់តែចែកលុយគ្នាទេ កំខ្លាច

Jan 23, 2016 09:39 AM

គេហទំព័រ​ទាំងមូល