0:00 / 0:00
ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលរស់នៅក្រោមខ្សែទឹក ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តតាកែវ ត្អូញត្អែរ ពីផលលំបាក នៃទឹកជំនន់នេះ។
ពួកគេត្រូវរស់នៅដោយការគំរាមកំហែងដោយទឹកជំនន់នេះ អស់រយៈពេល ២ថ្ងៃមកហើយ មកទល់ថ្ងៃទី១៨ តុលា។ ប៉ុន្តែខាងអាជ្ញាធរ បានអះអាងថា ទឹកជំនន់ឆ្នាំនេះ ពុំបណ្ដាលឲ្យបាត់បង់ អាយុជីវិតមនុស្ស និងសត្វពាហនៈទេ ក្រៅពីខូចខាតផលដំណាំ និង គមនាគមន៍មួយចំនួន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
