លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ថា នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ នឹងមានប្រព័ន្ធសម្ពាធទាបមួយកើតឡើង នៅលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ។ ប្រព័ន្ធសម្ពាធនេះនឹងរំកិលចុះមកទិសខាងត្បូង និងអូសកាត់ពីលិចទៅកើត លើភាគកណ្ដាលនៃប្រទេសកម្ពុជា ត្រង់ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែកញ្ញា។
លោក លឹម គានហោ បញ្ជាក់ក្នុងលិខិតថា កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើនស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកញ្ញា និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យពលរដ្ឋនៅតាមបណ្ដាខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ព្រះវិហារ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពត និងខេត្តព្រះសីហនុ ត្រូវប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
