ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ដែល​អាច​បង្ក​មក​ពី​ភ្លៀង​ដែល​អាច​នឹង​ធ្លាក់​ជាប់ៗ​គ្នា​ចាប់​ពី​ថ្ងៃ​ទី​៩ តុលា ដល់​ថ្ងៃ​ទី​១៣ តុលា។

យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៥ តុលា បញ្ជាក់​ថា បណ្ដា​ខេត្ត​ដែល​ទទួល​រង​ឥទ្ធិពល​មាន​ដូចជា ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ ចំណែក​ខេត្ត​បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​បាត់ដំបង គឺ​ប៉ះពាល់​មួយ​ផ្នែក​ប៉ុណ្ណោះ។

ការ​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នេះ បណ្ដាល​មក​ពី​កម្ពុជា នៅ​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់​មូសុង​និរតី និង​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។