ក្រុមយុវជនខ្មែរមហានគរ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលខ្លះទៀត នឹងធ្វើសន្និសីទកាសែតមួយស្ដីអំពីបរិស្ថាន នៅថ្ងៃទី២៨ មេសា ឆ្នាំ២០១៤ នៅភោជនីយដ្ឋានបៃតង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រធានក្រុមយុវជនខ្មែរមហានគរ លោក ហេង សំណាង បញ្ជាក់ថ្ងៃទី២៧ មេសា ថា សន្និសីទកាសែតនោះ នឹងលើកឡើងអំពីផលប៉ះពាល់បរិស្ថានចំនួន៥ចំណុចធំៗ ដោយសារក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Sinohydro) សង់ទំនប់វារីអគ្គិសនី នៅស្ទឹងឆាយអារ៉ែង ក្នុងខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
