នៅក្នុងគេហទំព័រវ៉ឹបសាយថ៍របស់ខ្លួន ដែលផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទម្សិលមិញ គណៈកម្មការសហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ដោយដាក់អាកាសចរណ៍សៀមរាបអន្តរជាតិចូលទៅក្នុងបញ្ជីខ្មៅថា មិនមានសុវត្ថិភាពដោយបញ្ជាក់ថា យន្តហោះនេះមិនបានបំពេញវិធានការសុវត្ថិភាពរបស់ប្រទេសកម្ពុជាផង និងមិនបានបំពេញគោលការណ៍សុវត្ថិភាពស្តង់ដារអន្តរជាតិផង។ ហេតុដូច្នេះ អាកាសចរណ៍សៀមរាបអន្តរជាតិនេះ នឹងត្រូវបានហាមឃាត់មិនឲ្យហោះហើរទៅកាន់ប្រទេសនៅក្នុងសហភាពអឺរ៉ុបនោះឡើយ។
សូមជម្រាបថា ផ្នែកនាយកប្រតិបត្តិនៃគណៈកម្មការសហភាពអឺរ៉ុប យូរៗម្ដង បានចេញសេចក្ដីថ្លែងការណ៍ដាក់ក្នុងបញ្ជីខ្មៅមិនមានសុវត្ថិភាពក្នុងការហោះហើរនូវអាកាសចរណ៍ដែលហោះហើរជុំវិញពិភពលោកទាំងឡាយណាដែលមិនបានបំពេញតាមវិធានការសុវត្ថិភាពស្តង់ដារអន្តរជាតិ ហើយដែលត្រូវបានហាមហោះហើរទៅកាន់សហភាពអឺរ៉ុប ដែលយ៉ាងហោចណាស់ក៏មានប្រទេសចំនួន ២៧ដែរ៕
