ប្រភពព័ត៌មានចិនស៊ីនហួរ ដែលបានដកស្រង់ប្រសាសន៍មន្ត្រី គ.ជ.ប. បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា រហូតមកទល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ប្រមាណ ៨៣៤២នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ២៩៣៨នាក់ និងមាន៤២អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ។
សូមរំឭកជូនថា ក្នុងការបោះឆ្នោតសកលអាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ៕
