ព្រះ​មហា​វីរ​ក្សត្រ​ផ្ញើ​លិខិត​ជូន​ថ្នាក់​ដឹកនាំ​ស្ដីពី​បញ្ហា​ព្រំដែន

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា អតីត​ព្រះ​មហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​ផ្ញើ​ចុតហ្មាយ​ជូន​មេ​ដឹកនាំ​រាជ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ក្រុង​ប៉េកាំង បន្ទាប់​ព្រះអង្គ​បាន​ទទួល​សារ​លិខិត​ពី​លោក សម រង្ស៊ី សមាជិក​រដ្ឋ​សភា​ពី​បក្ស​ជំទាស់ ដែល​និយាយ​ចោទ​ប្រកាន់​ថា យៀកណាម​លប​លួច​បង្ខិត​បង្គោល​ព្រំដែន​ដោយ​បោះ​លើ​ដី​ស្រែ​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​លោក​ហែ​កឋិន​ទៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ស្វាយរៀង។

អតីត​ព្រះ​មហាក្សត្រ​បាន​ផ្ញើ​ចុតហ្មាយ​ជា​ភាសា​ខ្មែរ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន, លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា ដោយ​ស្នើ​ឲ្យ​មេត្តា​ពិនិត្យ​ខ្លឹមសារ​លិខិត​របស់​លោក សម រង្ស៊ី នោះ៕