សម្ដេចឪសុំកុំឲ្យមានការផ្ញើសារលិខិតថ្វាយពរនិងតង្វាយផ្សេងៗ
អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានចេញលិខិតប្រកាសជូនរាស្ត្រខ្មែរឲ្យបានជ្រាប កាលពីថ្ងៃទី១ ខែតុលានេះ គឺព្រះអង្គសុំឲ្យរាស្រ្តខ្មែរគ្រប់លំដាប់ថ្នាក់មេត្តាកុំផ្ញើសារលិខិត លិខិត ប័ណ្ណ ទូរសារលិខិត និងអ៊ីម៉េល តង្វាយកន្រ្តកផ្កានិងតង្វាយផ្សេងៗថ្វាយព្រះអង្គអី ទោះក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គឈានចូល៨៧វស្សានៅថ្ងៃទី៣១ ខែតុលានេះក្តី និងទោះក្នុងពិធីបុណ្យចូលឆ្នាំសកលដែលគេហៅថាបុណ្យណូអែលក្តី ទោះបុណ្យចូលឆ្នាំសកល និងក្នុងឱកាសបុណ្យជាតិនានាក្នុងពេលខាងមុខនេះក្តី។
ប៉ុន្តែសម្តេចព្រះនរោត្តម សីហនុ ពុំបានបញ្ជាក់ក្នុងព្រះរាជសារនោះទេថា តើហេតុអ្វីបានជាព្រះអង្គមិនទទួលយកលិខិតនិងតង្វាយពីប្រជារាស្ត្រដូច្នោះ?៕