អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានលិខិតផ្ទាល់ព្រះហស្ត កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបង្ហាញអំពីព្រឹត្តិការណ៍ខ្លះ ក្នុងសម័យសង្រ្គាមដោយទម្លាក់កំហុសលើរបបសាធារណរដ្ឋខ្មែរ ដែលមានលោក ឡុង បូរ៉េត ជាប្រមុខគ្រាក្រោយមកថា ក្រុមលោក លន់ នល់ និយាយតែពីវត្តមានទ័ពព្រៃយៀកកុង យៀកណាមខាងជើង ហើយថា សម្តេច នរោត្តម សីហនុ គេបណ្តេញព្រះអង្គចេញហើយ តែបែរជាមកតស៊ូប្រឆាំងនឹងរបបគេវិញ ។
ព្រះអង្គបន្តថា ពីឆ្នាំ១៩៧០ ដល់ ១៩៧៣ មានតែខ្មែរនិយមសីហនុទេ ដែលច្បាំងនឹងក្រុម លន់ នល់ និងសហរដ្ឋអាមេរិក ។ ចិនប្រជាមានិត មិនបានឲ្យអាវុធឲ្យលុយដល់ចលនារបស់ព្រះអង្គទេ មានឲ្យតែចលនាខ្មែរក្រហម តែចលនារបស់ព្រះអង្គហ្វឹកហ្វឺនតាមផ្លូវសឹកដោយយោធាយៀកណាមខាងជើង តាមបញ្ជាមហាមិត្តរបស់ព្រះអង្គ គឺនាយករដ្ឋមន្រ្តី ផាំ យ៉ាំងដុង និងឧត្តមសេនីយ៍ យ៉ ង្វៀងយ៉ាប់ ។
ក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ទ័ពព្រៃយៀកណាមខាងជើង យៀក កុង មានលើដីខ្មែរតាំងពីមុនឆ្នាំ ១៩៧០ ដល់ទៅជាង ៦ម៉ឺននាក់ ។
ទីបញ្ចាប់ព្រះអង្គថ្កោលទោសរបបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ហើយអ្នកដែលមានជ័យជម្នះជាប្រវត្តិសាស្រ្តលើពួកគេនោះ គឺខ្មែរឈាមបរិសុទ្ធក្រហម តែជាខ្មែរ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សម្ដេចឪស្នើឲ្យបក្សហ៊្វុនស៊ិនប៉ិចឈប់ប្រើព្រះឆាយាល័ក្ខណ៍ព្រះអង្គ
ហោ ណាំហុង ដាក់ពាក្យបណ្ដឹងប្ដឹងប្រធានបក្សសមរង្ស៊ីទៅតុលាការបារាំង
ព្រះមហាក្សត្រយាងត្រឡប់ពីទស្សនកិច្ចនៅវៀតណាមវិញហើយ
សមាជិកបក្សហ៊្វុនស៊ិនប៉ិច១០០នាក់នៅកំពង់ឆ្នាំងចុះចូលជាមួយបក្សសិទ្ធិមនុស្ស
ព្រះមហាក្សត្រយាងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម
មេឃុំបក្សប្រជាជននៅពោធិ៍សាត់រងការចោទថាមិនឲ្យបក្សសមរង្ស៊ីប្រជុំ
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាធ្វើដំណើរទៅក្រុងប៉ៃលិន
ហ៊ុន សែន នឹងចុះចេញពីតំណែងដោយសន្តិវិធីបើបក្សប្រជាជនចាញ់
ឯកអគ្គរដ្ឋទូតស.រ.អា.ចង់ឃើញសម្ដេចក្រុមព្រះយាងត្រឡប់មកវិញ
សួន សេរីរដ្ឋា ឆ្លើយតបនឹងការចោទរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំង