ព្រះអង្គបន្តថា ពីឆ្នាំ១៩៧០ ដល់ ១៩៧៣ មានតែខ្មែរនិយមសីហនុទេ ដែលច្បាំងនឹងក្រុម លន់ នល់ និងសហរដ្ឋអាមេរិក ។ ចិនប្រជាមានិត មិនបានឲ្យអាវុធឲ្យលុយដល់ចលនារបស់ព្រះអង្គទេ មានឲ្យតែចលនាខ្មែរក្រហម តែចលនារបស់ព្រះអង្គហ្វឹកហ្វឺនតាមផ្លូវសឹកដោយយោធាយៀកណាមខាងជើង តាមបញ្ជាមហាមិត្តរបស់ព្រះអង្គ គឺនាយករដ្ឋមន្រ្តី ផាំ យ៉ាំងដុង និងឧត្តមសេនីយ៍ យ៉ ង្វៀងយ៉ាប់ ។
ក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ទ័ពព្រៃយៀកណាមខាងជើង យៀក កុង មានលើដីខ្មែរតាំងពីមុនឆ្នាំ ១៩៧០ ដល់ទៅជាង ៦ម៉ឺននាក់ ។
ទីបញ្ចាប់ព្រះអង្គថ្កោលទោសរបបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ហើយអ្នកដែលមានជ័យជម្នះជាប្រវត្តិសាស្រ្តលើពួកគេនោះ គឺខ្មែរឈាមបរិសុទ្ធក្រហម តែជាខ្មែរ ៕
