អាជ្ញាធរខ្មែរបានចាប់ខ្លួនអតីតជនសង្ស័យខ្មែរក្រហមម្នាក់ទៀតដែលបានជាប់ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកដោះមីនជាតិអង់គ្លេសម្នាក់ជាមួយនឺងអ្នកបកប្រែរបស់គាត់ក្រោយឃាតកម្មអស់រយៈពេល១២ឆ្នាំកន្លងមក ។
អតីតទាហានខ្មែរក្រហមឈ្មោះ ស៊ិន ដន អាយុ៥២ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃអង្គារកន្លងមកនេះ ពីបទសម្លាប់លោក Christopher Howesនៃអង្គការមីនឈ្មោះ Mines Advisory Group និងអ្នកបកប្រែជាតិខ្មែរម្នាក់ កាលពីឆ្នាំ១៩៩៦ នៅក្នុងខេត្តសៀមរាប ។
ឈ្មោះ ស៊ិន ដន ត្រូវគេគរតាមរកជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានជួបប្រទះរស់លាក់ខ្លួននៅក្នុងអតីតភូមិខ្មែរក្រហមអន្លង់វែង ៕
