លំនៅឋាននោះកសាងពីឈើប្រក់ស័ង្កសី ស្ថិតនៅក្រុមទី៨ ភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មូលហេតុអគ្គិភ័យនោះកើតឡើងគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ស្នងការរងនិងជាប្រធានការិយាល័យកណ្ដាលយុត្តិធម៌នៃស្នងការនគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ថ្លែងថា អគ្គិភ័យនោះមិនបានឆេះរាលដាលទៅលំនៅឋានអ្នកផ្សេងទេ ដោយសារតែសមត្ថកិច្ចបានបញ្ជូនរថយន្តបង្ការអគ្គីភ័យ និងអ្នកភូមិដែលមានផ្ទះនៅជាប់គ្នានោះជាច្រើននាក់ រួមកម្លាំងគ្នាពន្លត់ទាន់ពេលវេលាមិនបណ្ដាលភ្លើងឆេះរាលដល់ផ្ទះអ្នកភូមិនៅជាប់គ្នានោះឡើយ។ លោកបន្តថា ភ្លើងឆេះផ្ទះនោះពុំបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
